ឧទ្ធម្ភាគចក្រមួយគ្រឿង បង្ខំចុះចតជាបន្ទាន់ នៅស្រុកសំរោងទង ដោយសារតែបញ្ហាអាកាសធាតុ មានខ្យល់ និងភ្លៀងធ្លាក់ខ្លាំង

(កំពង់ស្ពឺ)៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបង្ខំចុះចតដោយសារតែអាកាសធាតុដ៏អាក្រក់មួយ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងទឹកបឹងក្នុងតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ។

ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក បានឲ្យដឹងថា មូលហេតុដែលនាំឲ្យឧទ្ធម្ភាគចក្របង្ខំចុះចតយ៉ាងដូច្នេះ សង្ស័យមានបញ្ហាជួបព្យុះ និងភ្លៀងយ៉ាងខ្លាំងកាលពីម្សិលមិញ។
លោក ម៉ោ បានបន្តថា ឧទ្ធម្ភាគចក្រនេះហាក់បើកឃ្លីងឃ្លោងពេលហោះហើរ លើតំបន់បឹងអូរក្រាំងអំបិល ដោយស្របពេលនោះមានភ្លៀង និងខ្យល់ខ្លាំងស្ទើរមិនអាចមើលគ្នាឃើញ។ ភ្លាមៗនោះលោកបានទូរស័ព្ទ ទៅសមត្ថកិច្ចឲ្យតាមមើលអំពីការវិវឌ្ឍន៍ នៃដណើរការហោះហើររបស់ឧទ្ធម្ភាគចក្រ ដោយក្តីបារម្មណ៍ និងបន្តតាមដានថែមទៀត លុះដល់ពេលនេះទើបដឹងថា ឧទ្ធម្ភាគចក្រនេះ បានចុះចតដោយបង្ខំក្នុងស្ថានភាពដ៏គ្រោះថ្នាក់។
ចំពោះរូបភាពដែលទទួលបានពីប្រជាពលរដ្ឋនៅកន្លែងចុះចតនោះ យើងមិនដឹងថា អ្នកបើកបរឧទ្ធម្ភាគចក្រនោះមានឈ្មោះអ្វី និងជាជនជាតិអ្វីឡើយ ដោយក្រោយស្ថានភាពអាកាសធាតុបានធូរស្រាល ក៏ហោះទៅវិញបាត់ទៅ៕


ឧទ្ធម្ភាគចក្រមួយគ្រឿង បង្ខំចុះចតជាបន្ទាន់ នៅស្រុកសំរោងទង ដោយសារតែបញ្ហាអាកាសធាតុ មានខ្យល់ និងភ្លៀងធ្លាក់ខ្លាំង ឧទ្ធម្ភាគចក្រមួយគ្រឿង បង្ខំចុះចតជាបន្ទាន់ នៅស្រុកសំរោងទង ដោយសារតែបញ្ហាអាកាសធាតុ មានខ្យល់ និងភ្លៀងធ្លាក់ខ្លាំង Reviewed by Unknown on September 03, 2018 Rating: 5

1 comment:

  1. Slottyro, Hotel & Casino, Lodi, MS - Mapyro
    Lodi 안산 출장샵 Casino Hotel and Hotel Lodi is a Casino in 용인 출장마사지 Lodi, MS, United States 양산 출장마사지 - 파주 출장샵 See map. 논산 출장샵

    ReplyDelete

Powered by Blogger.